,រាជធានីភ្នំពេញ ,ថ្ងៃអង្គារ ៦រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២៤ នៅសាលាជាតិគយ.
---------
លោក កែវ ហុង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប រួមទាំងមន្រ្តីជំនាញ រដ្ឋបាលខេត្តកែប រដ្ឋបាលក្រុងកែប បានចូលរួមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចាប់ផ្តើមយុទ្ធនាការបណ្តុះបណ្តាល “ការប្រើប្រាស់ FMIS ជំនាន់ថ្មី ” ជូនដល់មន្រ្តីជំនាញអ្នកប្រើប្រាស់ FMIS ជាង ២០០០ នាក់ នៅគ្រប់ការដ្ឋានដែលប្រើប្រាស់ FMIS ។ ដែលបានប្រព្រឹត្តិទៅនៅសាលាជាតិគយ នាថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាប សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសរំលេចថា ក្នុងគោលដៅធ្វើទំនើបកម្ម និង ដើរឱ្យទាន់ការវិវត្តនៃបច្ចេកវិទ្យាព័ត៌មាននៅលើសកលលោក, ក្រុមការងារបានគិតគូរ និង រៀបចំនូវផែនការកែលម្អប្រព័ន្ធរបស់យើង តាមរយៈការដំឡើងជំនាន់របស់ FMIS មកជាជំនាន់ថ្មីចុងក្រោយ ក្នុងឆ្នាំ ២០២៤ ដោយបានចាប់អនុវត្តផែនការ តាំងពីត្រីមាសទី ៣ ឆ្នាំ ២០២៣ គួបផ្សំជាមួយនឹងការពង្រឹងផ្នែកហេដ្ឋារចនាសម័្ពន្ធបច្ចេកវិទ្យាព័ត៌មាន និង ប្រព័ន្ធការពារសុវត្ថិភាព របស់ FMIS ។